ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែបបានរៀបចំកិច្ចប្រជុំកំណត់តម្លៃមូលដ្ឋានភាស៊ីសម្រាប់ដេញថ្លៃអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តកែប ក្រោមអធិបតី ភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូល រួមពី រដ្ឋបាលក្រុង ស្រុក រដ្ឋបាលសង្កាត់កែប មន្ទីរជំនាញដែលពាក់ព័ន្ធ ប្រមាណជា ៣០ នាក់ ។